លោកឧត្តមសេនីយ៍ត្រី ភោគ ចំរើន បានដឹកនាំក្រុមការងារសមាគមមិត្តជួយមិត្ត ចុះសួរសុខទុក្ខយោធិន

ខេត្តព្រះសីហនុ៖ នៅថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ភោគ ចំរើន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ទោ សាវិន វិបុល មេបញ្ជាការរងយោធភូមិភាគទី៣ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដឹកនាំក្រុមការងារ សមាគមមិត្តជួយមិត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ចុះសួរសុខទុក្ខ យោធិន និង គ្រួសារកងទ័ព មានជម្ងឺ និង សម្រាលកូនខ្ចី ចំនួន ៣គ្រួសារនិងនាំយកថវិកា របស់សមាគមមិត្តជួយមិត្ត ទៅឧបត្ថម្ភ ក្នុងមួយគ្រួសារចំនួន ៥០០ ០០០រៀល ។
យោធិន១នាក់ និង ភរិយាយោធិន២នាក់នោះមាន ៖
១. លោកវរសេនីយ៍ត្រី លាង ហន នាយរង ផ្នែកគិលានដ្ឋានរអិលដួលបាក់ឆ្អឹងកំភួនដៃមួួយចំហៀង កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
២. ភរិយាលោកអនុសេនីយ៍ឯក ជុន ចាប មេបញ្ជាការរង ផ្នែកសឹករងកំពង់សិលា សម្រាលកូនខ្ចីកំពុងសម្រាកថែទាំសុខភាព នៅផ្ទះជួល ស្ថិតនៅមុខរោងចក្រស្បែកជើង ញូស្តារ សង្កាត់១ ក្រុងព្រះសីហនុ ។
៣. ភរិយា លោកនាយចំណង់ លាង ស្រីលាក់ មេបញ្ជាការរង កងអនុសេនាតូច ស៊ើបការណ៍-ការពារ សម្រាលកូនខ្ចី កំពុងសម្រាកថែទាំសុខភាព នៅផ្ទះ នៅភូមិអូត្រេះ សង្កាត់៤ ក្រុងព្រះសីហនុ ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង