ការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យ និងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ព្រះសីហនុ៖ នៅថ្ងៃពុធ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាអោយកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានផ្លាកលេខ ចាត់ជា០៤គោលដៅ ៖

+ព្រឹកចំនួន០២គោលដៅ​ កម្លាំងសរុបចំនួន២៨នាក់​ ៖
-គោលដៅទី០១ ដឹកនាំដោយលោក​ វរសេនីយ៍ត្រី​ ណុប​ សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។
-គោលដៅទី០២ ដឹកនាំដោយលោក​ វរសេនីយ៍ទោ​ មុំ​ សំអុល នាយផ្នែកអន្តរាគមន៍​ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

+ល្ងាចចំនួន០៣គោលដៅ​ កម្លាំង​សរុប​ចំនួន៣៨​នាក់ ៖
​ -គោលដៅទី០១ ដឹកនាំដោយលោក​ វរសេនីយ៍ត្រី​ ណុប​ សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៥នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ​ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។
​ -គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កេត​ សុភ័ក្រ្ត នាយរងការិយាល័យ​ចរាចរណ៍​ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាសុី លើផ្លូវ២ធ្នូ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤​ ក្រុង/ខេត្តព្រះសីហនុ ។
​ -គោលដៅទី០៣​ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី​ យឿង​ សុខា នាយផ្នែកឃោសនាអប់រំ​ កម្លាំងចំនួន០៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣ សង្កាត់០២​ ក្រុង/ខេត្តព្រះសីហនុ ។

*លទ្ធផលសរុបបានចំនួន១៨២គ្រឿង​ , ល្មើសច្បាប់ចរាចរណ៍ពិន័យចំនួន១៨០ករណី​ ​,​ រថយន្ត០២គ្រឿងមិនទាន់ពិន័យ មានដូចខាងក្រោម​ ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន១៥៦គ្រឿង ពិន័យទាំងអស់
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១៧គ្រឿង ពិន័យទាំងអស់
៣.អ្នកបើកបរម៉ូតូគ្មានប័ណ្ណបើកបរចំនួន០៤គ្រឿង ពិន័យទាំងអស់​
៤.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន០៣គ្រឿង ពិន័យទាំងអស់
៥. .ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០២គ្រឿង មិនទាន់ពិន័យ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ​ ។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង