កម្មករបូមខ្សាច់ឱ្យថៅកែឈ្មោះ មៀច ម៉ុច នៅភូមិ ឃុំក្រគរ សង្កាត់ក្រគរ ខេត្តក្រចេះ ដេកស្លាប់ក្នុងអង្រឹងនៅពេលយប់មិញ…

ក្រចេះ៖ ការស្លាបរបស់កម្មករម្នាក់នេះ អ្នកធ្វើកម្មករនៅជាមួយគ្នា មិនបានដឹងឡើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលកម្មករដូចគ្នាទៅដាស់ពីដំណេកនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក មៀច ម៉ុច ជាថៅកែ​​​​បូមខ្សាច់ នៅភូមិឃុំក្រគរ សង្កាត់​ក្រគរ​ ខេត្តក្រចេះ បាន​បញ្ជាក់ថា៖​ កម្មកររូប​ទើបតែមកធ្វើការឲ្យគាត់មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែកើតរឿងបែបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល។
លោកថៅកែបន្តថា៖ កម្មករដែលស្លាប់នេះ​ឈ្មោះ ពេក ម៉ូ អាយុ២៧ឆ្នាំ រស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្តបូរី ខេត្តក្រចេះ ទើបមកស៊ីឈ្នួលធ្វើជាកម្មករបូមខ្សាច់។
លោកវរសេនីយ៍ឯក នេត លីន បានបញ្ជាក់ថា៖ តាមការធ្វើកោសល្យវិច្ច័យជនរងគ្រោះមិនមានស្លាកស្នាមបញ្ជាក់ពីការវាយតប់ ឬការកាប់ សម្លាប់គ្នានោះទេ នេះអាចសន្និដ្ឋានបានថាមកពីខ្យល់គរដេកស្លាប់ក្នុងអង្រឹង ចាប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៥ មក។
ប្រជាពលរដ្ឋអ្នកឃើញហេតុការនេះបាននាំគ្នានិយាយថា៖ ពួកគាត់នឹងរងចាំមើលថា តើថៅកែបូមខ្សាច់នេះ មានការទទួលខុសត្រូវ យ៉ាងណាចំពោះកម្មកររបស់ខ្លួន ព្រោះក្នុងពេលមួយរយៈមកនេះ ប្រមុខរាជរដ្ឋាភិបាលបានជំរុញឲ្យ គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុននឹងម្ចាស់អាជីវកម្ម ដែលប្រើប្រាស់កម្លាំងកម្មករ ត្រូវមានការទទួលខុសត្រូវចំពោះកម្មករ។
សូមបញ្ជាក់ផងដែរថា៖ សាកសព្វកម្មកររូបនេះក្រោយពីសមត្ថកិច្ចពិនិត្យរួចក៍បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំណើត​ ភូមិកំបោរ ឃុំគោឡប់ ស្រុកចិត្របូរី ខេត្តក្រចេះ។ណែត ណែត

អត្ថបទដែលជាប់ទាក់ទង