អគ្គីភ័យបានឆាបឆេះ ផ្ទះ០១ខ្នង សល់តែជើងសសរផ្ទះ ស្រុកអូរាំងឪ

ត្បូងឃ្មុំ៖នៅវេលាម៉ោង១៦និង២០នាទី​ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ ខ្នងសល់តែជើងសសរ នៅក្នុងភូមិបឹងកណ្ដាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីលោក លឿង រដ្ឋា អធិការនៃអធិកាដ្ឋាននគរបាលស្រុកអូរាំងឪបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ មានអគ្គីសភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ប៉ា ស្រុឺ ភេទប្រុស អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះ សាន សារុន អាយុ ៤៧ឆ្នាំ នៅក្នុងភូមិឃុំកើតហេតុខាងលើ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ខណៈម្ចាស់ផ្ទះឈឺរវល់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្មានមនុស្សនៅផ្ទះ ។
លោកអធិការបន្តទៀតថា ក្រោយពីបានដឹងព័ត៌មានភ្លាមមានរថយន្តពន្លត់អគ្គីភ័យចំនួន ០២ គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកអូរាំងឪ ០១ គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ០១ គ្រឿងជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ ២ រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ហេីយការខូចខាតទ្រព្យសម្បត្តិអស់ចំនួនប៉ុន្មាននោះនៅពុំទាន់ដឹងដែរ ៕ សាន វិឡែម

អត្ថបទដែលជាប់ទាក់ទង