ចតរថយន្តគ្មានការប្រុងប្រយ័ត្នរអិលថយក្រោយ សំណាងពុំមានគ្រោះថ្នាក់

ព្រះសីហនុ៖ យោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រី អី សុខា ស្នងការរងនគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថានៅវេលា ម៉ោង១៧:៤០នាទី ថ្ងៃពុធ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ ព.ស២៥៦១ ត្រូវនឹងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចកែងមន្ទីរព័ត៌មានខេត្ត ភូមិ០២សង្កាត់០២ក្រុង/ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តម៉ាកLEXUS RX300ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2C-6368 បើកបរដោយឈ្មោះ គឹម ស្រីភា ភេទស្រី អាយុ២៦ មុខរបរបុគ្គលិកនគរសំរឹទ្ធ មានទីនៅភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីផ្សារពាណិជ្ជកម្ម ឆ្ពោះមក ផ្ទះនៅក្រោយមន្ទីរព័ត៌មាន លុះមកដល់ចំណុចមុខមន្ទីរព័ត៌មានក៍បានឈប់រថយន្តដាក់អក្សរP ដើម្បីចូលផ្ទះយកទូស័ព្ទ ក្រោយមកមានកូនក្មេងអាយុប្រហែល១២ឆ្នាំរត់ទៅហៅខ្ញុំដល់ផ្ទះ ប្រាប់ថាអុីអុី ឡានរអិលចុះក្រោមមកប៉ះនឹងផ្លាក បណ្ដាលអោយខូចផ្លាកនេះតែម្ដង ។ ក្រោយមកលោកចៅសង្កាត់លេខ២ បានមកដល់កន្លែងកើតហេតុ លោកចៅសង្កាត់បានទូរស័ព្ទទៅលោកនាយប៉ុស្តិ៍សង្កាត់លេខ២ ដើម្បីជួយអន្តរាគមន៍ លោកនាយប៉ុស្តិ៍បានបញ្ជាអោយលោកនាយរងប៉ុស្តិ៍សង្កាត់លេខ២ ចុះមកកន្លែងកើតហេតុ ពេលលោកនាយរងប៉ុស្តិ៍ ចុះមកដល់បានឃើញលោកចៅសង្កាត់២ និងប្រជាពលរដ្ឋព្រមទាំងរថយន្តនៅកន្លែងកើតហេតុ ។ លោកនាយរងប៉ុស្តិ៍បានទៅហៅម្ចាស់រថយន្តថា រថយន្តរអិលថយក្រោយទៅប៉ះនឹងផ្លាកគណៈបក្ស ក្រោយមកលោកចៅសង្កាត់លេខ២ និងភាគីម្ចាស់រថយន្តបានចរាចាគ្នា ក្រោយមកលោកចៅសង្កាត់បានអោយភាគីរថយន្តធ្វើផ្លាកសងវិញអោយបានស្អាត ភាគីរថយន្តយល់ព្រមតាមសំណើចៅសង្កាត់ លោកចៅសង្កាត់ក៍បានអោយលោកនាយរងប៉ុស្តិ៍២ យករត់ទៅទុកនៅមុខសាលាសង្កាត់លេខ២ រងចាំម្ចាស់រថយន្តធ្វើផ្លាកគណៈប្រជាជនស្អាតដូចដើមវិញ ទើបប្រគល់រថយន្តអោយម្ចាស់វិញ ជាកិច្ចបញ្ចប់រឿងករណីនេះ។
រីឯវត្ថុតាងរថយន្ត០១គ្រឿង រក្សារទុកនៅប៉ុស្តិ៍សង្កាត់លេខ២ ។

អត្ថបទដែលជាប់ទាក់ទង