ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឆ្លើយ​តប​ទៅ​នឹង​មូល​ហេតុ ដែល​បណ្តាល​ឱ្យ​ផ្ទះ​សំណាក់​ សណ្ឋាគារ និង​ម្ហូប​អាហារ​នៅ​ក្នុង​ខេត្ត​ឡើង​ថ្លៃ​

ព្រះសីហនុ៖ ឯកឧត្ដម​បាន​ឱ្យ​ដឹង​ថា កត្តា​ធំ​ជាង​គេ គឺ​ការ​ផ្គត់ផ្គង់​ទាប​ជាង​តម្រូវការ។ ​តម្រូវ​ការ​កើន​ឡើង លឿន​ពេក ធ្វើ​អោយ​អ្នក​ផ្គត់ផ្គង់​មិនទាន់ ដូច្នេះ​អ្វីៗ​ត្រូវ​ឡើង​ថ្លៃ​ទៅ​តាម​គន្លង​នៃ​ទ្រឹស្ដី​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ប៉ុន្តែ​ប្រសិន​បើ​ទាំង​អស់​គ្នា​មើល តាម​ផ្លូវ​ល្អ​វិញ​នឹង​ឃើញ​ថា អ្វីៗ​ទាំងអស់​នេះ គឺ​ជា​កត្តា​រុញ​កំណើន​សេដ្ឋកិច្ច​យើង​ទាំងអស់ ដោយ​បងប្អូន​យើង​នឹង​ខិតខំ​សាងសង់​ផ្ទះ​ជួល សណ្ឋាគារ ផ្ទះសំណាក់ បន្ថែម ហើយអ្នក​នេសាទ អ្នក​ដាំ​បន្លែ ក៏ត្រូវ​ប្រឹង​ជាង​មុន។ ​ជាក់​ស្ដែង​ណាស់ ​ឃើញ​ទាំង​ទាំងអស់​គ្នា សំណង់​សណ្ឋាគារ ខុនដូ និង​ផ្ទះ​ជាច្រើន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់ ហើយ​អ្នក​ខ្លះ កំពុង​រក​ទិញ​ដី​សាងសង់ (ធ្វើ​ឲ្យ​ដី​ឡើង​ថ្លៃ)។«ប្រសិន​បើ​សំណង់​ទាំង​នោះ​ត្រូវបាន​បញ្ចប់​ដាក់ឱ្យ​ដំណើការ​វិញ​នោះ បញ្ហា​ខ្វះ​បន្ទប់ជួល នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ជា​បន្តបន្ទាប់​មិនខាន ។ ចំពោះ​មុខ​នេះ បងប្អូន​យើង​មួយ​ចំនួន មិន​សប្បាយចិត្ត តែ​ដំណើរ​វិវត្ត​នៃ​សេដ្ឋកិច្ច​លូត​លាស់ ធ្វើ​ម៉េច​នឹង​គេច ផុត​ពី​ដំណាក់កាល​នេះ​រួច? សូម​យើង​គិត​តាម​ផ្លូវល្អថា ចំពោះ​មុខ​នេះ យ៉ាង​ហោច​ណាស់​ក៏​ម្ចាស់​ផ្ទះជួល អ្នកនេសាទ អ្នកដាំ​បន្លែ កសិករ​យើង​ជាខ្មែរ​ទាំងអស់គ្នា បាន​ផល​ពីការ​រីក​ចំរើន​នេះ​ដែរ»។
ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ទោះតិចឬច្រើន ប៉ុន្តែយើងសុទ្ធតែទទួលបានផលពីការរីកលូតលាស់នៃសេដ្ឋកិច្ចនេះទាំងអស់គ្នា ។

អត្ថបទដែលជាប់ទាក់ទង