បទល្មើសគ្រឿងញៀន ដែលប្រព្រឹត្តដោយអនីតិជនមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយខែចុងក្រោយនេះ

ភ្នំពេញ៖ រយៈពេលមួយខែចុងក្រោយនេះ បទល្មើសគ្រឿងញៀន ដែលប្រព្រឹត្តដោយអនីតិជន(អាយុចន្លោះពី៨ឆ្នាំ ដល់១៧ឆ្នាំ) មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ អ្វីដែលកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនអង្កេត និងបង្ក្រាបបាននាពេលថ្មីៗនេះ វាបានបង្ហាញតាមរយៈការប្រើប្រាស់រូបភាពមួយចំនួនដូចជា៖ កាន់ថ្នាំលក់ឱ្យមេឧក្រិដ្ឋជន   ទិញយកមកសេពខ្លួនឯង   ប្រមូលលុយទិញថ្នាំយកទៅចែកគ្នាជក់  ផឹកស្រាស្រវឹងនឹកដល់ទឹកកក  អ្នកខ្លះមិនទាំងស្គាល់ទឹកកកហ្នឹងអីផងក៏ទៅសាកនឹងគេដែរ រហូតលង់ខ្លួនក្លាយជាទាសករគ្រឿងញៀនដោយមិនដឹងខ្លួន ។ដោយ HS (CSC)

អត្ថបទដែលជាប់ទាក់ទង