ខេត្តស្ទឹងត្រែងត្រៀមសាងសង់ស្ថានីយ៍ចិញ្ចឹម និងភ្ញាស់​​ពូជត្រី នៅចុងឆ្នាំនេះ

ស្ទឹងត្រែង៖ស្ថានីយ៍ចិញ្ចឹម និងភ្ញាស់ពូជត្រី​​​ ​ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៨នេះ​ដើម្បីរៀប ​ជាយន្តការថ្មីមួយទៀតដែលរដ្ឋបាលជលផល​​​​ ​​បង្កើនការអភិរក្សពូជត្រីឱ្យបានតាមរយៈ​ការជំ​រុញឲ្យមាន​បរិមាណអ្នកចិញ្ចឹមត្រី​​បាន​ច្រើន​ ឈានទៅកាត់បន្ថយការ​ពឹងផ្អែកលើត្រីធម្មជាតិ​ ហើយក​សិ​ករ​​នៅ​ក្នុង​ខេត្ត​ក៏មាន​ជំនាញចិញ្ចឹមត្រីជាលក្ខណៈគ្រួសារផងដែរ។

បើតាមការឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨ លោក ទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖ ស្ថានីយ៍នេះនឹងស្ថាបនាឡើងនៅចំណុចអូរខ្លុង ក្នុងភូមិ. ឃុំសាមឃួយ ស្រុកសេសាន ​គម្រោងនេះនឹងចំណាយ​ថវិកាជិត​មួយ​លាន​ដុល្លារជាជំនួយ របស់ធានាគារពិភពលោក។

​ ​លោកបន្តថា៖ នេះជាការបង្កើន​ប្រសិទ្ធ​ភាពការងារ​គ្រប់​​គ្រង​ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍​ធន​ធានជលផលទៅតាមច្បាប់​ស្តីពីជលផល​ ដើម្បី​កាត់​បន្ថយដល់ការធ្វើនេសាទ​ហួសកម្រិត ហើយបន្ថែមពី​លើនេះយើងមានលទ្ធភាពជួយកែប្រែកសិករនិង​អ្នក​នេសាទ ​ដែលធ្លាប់តែ​ពឹង​ផ្អែកលើធនធាន​ធម្មជាតិឱ្យ​ក្លាយ​​ទៅជា​កសិករចិញ្ចឹមត្រីវិញ​។

លោក ឯក ឌុំ អ្នកចិញ្ចឹកត្រី នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាត ក្រុងខេត្តស្ទឹងត្រែង បានសាទរ​ចំពោះការបង្កើតស្ថានីយ៍ចិញ្ចឹមត្រីនិងភ្ញាស់​​ពូជត្រីនេះ ព្រោះវាអាចជួយកាត់​បន្ថយការនាំត្រី​ចូលពី​ប្រទេសជិតខាងផង ។លោកថា៖ ម្យ៉ាង​ទៀត ត្រី​ធម្មជាតិ​ដែលនៅក្នុងទន្លេមេ​គង្គ ក៏​ជួយ​ថែរក្សាវាបានមិនឲ្យផុតពូជ ​ហើយកសិករ​ចិញ្ចឹម​ត្រី មិន​បាច់ទៅទិញពូជត្រីពីប្រទេសជិតខាង ដែលនៅឆ្ងាយចំណាយទាំងពេល​វេលានិងថវិកានោះ​។ គឹម-គឹម (SLH)

អត្ថបទដែលជាប់ទាក់ទង