គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា បណ្តាលឱ្យរងរបួសធ្ងន់ និងបាក់ជើង

កំពត៖ កាលពីថ្ងៃ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍២លើក  កើតឡើងនៅចំណុចមុខផ្លូវចូលវត្តព្រៃតុម្ពស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ និងទីតាំងទី២នៅទល់មុខផ្លូវចូលសាលាស្រុកទឹកឈូ ស្ថិតក្នុងឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត៕

ករណីទី១ឃុំព្រៃឃ្មុំ បានបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកមាស ស្លាកលេខ(ព្រះស៉ីហនុ2A.9565 )បើកបរដោយឈ្មោះ ហេង ចន្ថា ភេទប្រុស ឣាយុ២៥ឆ្នាំ រស់នៅភូមិក្ដីឃុំសឹង ស្រុកសំរោង ខេត្តតាកែវ និងរួមដំណើរជាមួយប្រពន្ធ និងកូន១នាក់មិនបណ្ដាលឱ្យរងរបួសឡើយ មានទិសដៅពីកើតមកកើតទៅលិច បានបុកម៉ូតូម៉ាកវ៉េវចិន គ្មានស្លាកលេខ បើកបរឆ្លងថ្នល់ មិនប្រុងប្រយ័ត្ន បើកបរដោយឈ្មោះ ផាន ភេទប្រុស ឣាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំស្រុកទឹកឈូ ខេត្តកំពត(រងរបួធ្ងន់) បញ្ជូនទៅពេទ្យខេត្តកំពត ចំណែកវត្ថុតាងនៅកន្លែងកើតហេតុខាងលើ៕

ករណីទី២ នៅទល់មុខផ្លូវក្លោងទ្វារចូលសាលាស្រុកទឹកឈូ មួយករណីធ្វើឱ្យអ្នកបើកបរម៉ូតូរបួសបាក់ជើង ភ្លាមៗត្រូវបានភាគីរថយន្តបង្កធ្វើការសម្របសម្រួលដោយសន្តិវិធីនៅកន្លែងកើតហេតុខាងលើ ចំណែកជនរងគ្រោះត្រូវបានសាចញាតិយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕ដោយ HSP (CSC)

អត្ថបទដែលជាប់ទាក់ទង