ហេតុការណ៍ដ៏រន្ធត់មួយ នៅប្រទេសឥណ្ឌា ស្ពានអាកាសកំពុងសាងសង់បានបាក់សង្កត់មនុស្សស្លាប់ជាច្រើននាក់

ឥណ្ឌា៖  បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ហោចណាស់ ក៏មានមនុស្សយ៉ាងតិចបំផុត១៩នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សច្រើននាក់ទៀត បានជាប់កប់នៅក្រោមគំនរថ្មបាក់ស្ពានអាកាសមួយខ្សែ ដែលកំពុងសាងសង់ បានបាក់ស្រុតធ្លាក់មកសង្កត់រថយន្តនិងអ្នកដំណើរនៅខាងក្រោម ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានបញ្ជាក់ផងដែរថា៖ដ មកទល់ពេលនេះសាកសព ១៩នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក ខណៈមនុស្សយ៉ាងតិចចំនួន ៣០នាក់ បានរងរបួសធ្ងន់និងស្រាល ក៏ប៉ុន្តែ អាចនៅមានអ្នកស្លាប់ដែលនៅកប់នៅក្រោមគំនរបាក់ស្ពានអាកាសនោះជាច្រើននាក់ទៀត។

ស្ពានអាកាសដែលបាក់ស្រុតនោះ គឺស្ថិតនៅក្នុងសង្កាត់ វ៉ារ៉ាណាស៊ី (Varanasi) ចម្ងាយប្រហែល ៣០៦គីឡូម៉ែត្រ ភាគខាងអាគ្នេយ៍ទីក្រុងឡាក់ណាវ (Lucknow) នៃរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា ៕ដោយ​HSP(CSC)

អត្ថបទដែលជាប់ទាក់ទង