សម្ដេចតេជោ ហ៊ុន សែនផ្ញើសារជូនពរសាសនិកឥស្លាម ទូទាំងពិភពលោក ក្នុងឱកាសចូលបួស ខែរ៉ម៉ាឌន

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែ រ៉ម៉ាឌន ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ ស័ករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម ។

សម្តេចបានសូមបួងសួង ឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខសប្បាយ ក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និង សុំអោយអល់ឡស់ទទួលយកនូវកុសលផលបុណ្យខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ។

សូមជម្រាបថា ខែបួសរ៉ម៉ាឌន ប្រារព្ធធ្វើឡើងរយៈពេលពេញមួយខែគត់ ជារៀងរាល់ឆ្នាំ ដោយចាប់ពីថ្ងៃទី១៧ ខែឧសភានេះ ដល់ថ្ងៃទី១៥ ឬ១៦ ខែមិថុនា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង