ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា ការលះបង់ និងពលីរបស់អតីតយុទ្ធជន ទើបមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ

កំពង់ធំ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងពូមីងអតីតយុទ្ធជន នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គលេខាធិការរងនៃ សមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ការលះបង់ និងពលី ទាំងរាង្គកាយ និងអាយុជីវិត របស់របស់អតីយុទ្ធជន បានធ្វើឱ្យយើងទាំងអស់គ្នាជាប្រជាពលរដ្ឋមានមោទនភាព និងបានរស់នៅលើទឹកដី សុវណ្ណភូមិ ប្រកបដោយសេចក្តីសុខសន្តិភាព ឯកឧត្តមបន្តថា៖ ក្នុងសម័យសង្គ្រាម នៃការរំដោះជាតិ តែងតែមានការលះបង់នូវ សាច់ស្រស់ឈាមស្រស់ ហើយការលះបង់ ទាំងអស់នេះ ជាអកុសលដែល ពលរដ្ឋ និងពូមីងអតីតយុទ្ធ ជនធ្លាក់ខ្លួនពិការ ប៉ុន្តែអុំ ពូ មីង និងយើងទាំងអស់គ្នានៅមាន សំណាងដោយសារ យើងនៅមានជីវិតរស់នៅ មានគ្រួសាររស់ នៅជួបជុំគ្នា។

ក្នុងនោះ អ្វីៗដែលយើងទទួលបានមក ដូចសព្វ ថ្ងៃនេះគឺបានមកពីការចូលរួមរបស់ ពូមីងអតីតយុទ្ធជនដោយផ្ទាល់ ក្នុងរការលះបង់សាច់ស្រស់ ឈាម ស្រស់របស់ពូមីងអតីត យុទ្ធជននៅ ទីនេះនិងទូទាំងប្រទេស។ ជាមួយគ្នានេះដើម្បីជាការដឹងគុណ នូវគុណណូប អាការទាំងអស់នេះ រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ ក្នុងការជួយទំនុកបម្រុង និងដោះស្រាយ ទៅតាមលទ្ធភាព ជូនអតីតយុទ្ធជនទាំង២០ម៉ឺននាក់ទូទាំងប្រទេស ជាបន្តបន្ទាប់។ លើសពីនេះ ក៏នៅមានសកម្មភាពជាច្រើន ទៀតរបស់សមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ជួយទៅដល់ពូមីងអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ រួមទាំងគោលនយោបាយរបស់រាជដ្ឋាភិបាល ដែលយកចិត្ត ទុកដាក់និង ការដឹងគុណ ចំពោះអតីតយុទ្ធជន។ ឯកឧត្តមបន្តថា ការបំផុសគំនិតឱ្យមានការ ចូលរួមទាំងថវិកា ស្មារតី ទឹកចិត្ត ពីមហាជនគឺជាអត្ថន័យនៃការ ទទួលស្គាល់និងលើកតម្កើន កិត្តិយស ផ្តល់តម្លៃ និងការគោរពដឹងគុណ របស់អតីយុទ្ធជន។ ជាក់ស្តែងការបំពាក់ គ្រឿងឥស្សរិយយសការពារជាតិជូនសមាជិក សមាគមអតីត យុទ្ធជនកម្ពុជានាពេលគឺជា អត្ថន័យគឺទី១ រាជរដ្ឋាភិបាលនិងមហាជនមិនភ្លេចនូវគុណូបការៈនិងបោះបង់ចោលអតីតយុទ្ធជនគឺជាការដឹងគុណនិងការយកចិត្តទុកដាក់ទាំងកិត្តយសនិងជីវភាពផងដែរ។ដោយCSB(CSC)

អត្ថបទដែលជាប់ទាក់ទង