ហេងមែន!!! រថយន្តកិនចំពីលើម៉ូតូ តែម្ចាស់ម៉ូតូអត់អីរលីង (មានវីដេអូ)

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូចេញពីចាក់សាំងត្រូវរថយន្តដឹកទឹកបុកកិនចំពីលើ ខណៈពេលកំពុងតែឈប់នៅស្តុប ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវវែងស្រេងកែងនឹងផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេនារីម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA 6053 ចេញពីចាក់សាំងនៅក្បែរចំណុចកើតហេតុគោលបំណងបំរុងនឹងឆ្ពោះទៅផ្លូវ៣០ម៉ែត្រ ហើយបានឈប់នៅស្តុបស្របពេលនោះក៏មានរថយន្តដឹកទឹកមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ AT 17 3 0509 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច​ ហើយក៏បត់ស្តាំសង្ស័យជាន់ហ្រ្វាំងមិនស៊ី រថយន្តខាងលើក៏បានជ្រុលទៅបុកអ្នកជិះម៉ូតូពេញទំហឹងកិនម៉ូតូចំពីលើពាក់កណ្តាលកង់ក្រោយ សំណាងល្អម្ចាស់ម៉ូតូលោតចុះពីលើម៉ូតូដោយសុវត្ថិភាព
ចំណែកអ្នកបើករថយន្តបង្កបានបើកទ្វាររថយន្តគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅលើម៉ូតូចោល។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូអែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏។ បន្ទាប់មកក៏មានភាគីខាងរថយន្តបង្កបានចូលខ្លួនមកដោះស្រាយសងថ្លៃខូចខាតដល់ម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ ដោយៈ SS (PC2)

អត្ថបទដែលជាប់ទាក់ទង