(CDC)ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មី២ទៀតហើយ ឲ្យបើកដំណើរការនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មី២ទៀតហើយ ឲ្យបើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង៧លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង។

១៖ ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

២៖ ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦២៨កន្លែង៕

អត្ថបទដែលជាប់ទាក់ទង