រន្ទះបាញ់សម្លាប់ប្តីនិងប្រពន្ធរងរបួសធ្ងន់

ពោធិ៍សាត់៖បុរសជាប្តីត្រូវបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងរីឯប្រពន្ធរងរបួសធ្ងន់ត្រូវបានបញ្ជួនយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយសារគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ នៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៨ ចំណុចម្តុំទួលស្រះតាមុំ ក្នុងភួមិបឹងឈួក ឃុំ បឹងបត់កណ្តោល ស្រុក បាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធអធិការនគរបាលស្រុកបាកានប្រាប់អោយដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ហេង ម៉ាញ អាយុ២៦ឆ្នាំ និងប្រពន្ធរងរបួសធ្ងន់ឈ្មោះ ម៉ុនស្រី អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកបន្តអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានដឹកក្របី យកទៅអោយស៊ីស្មៅ នៅចំណុចកើតហេតុ បន្ទាប់ក៏មានខ្យល់លាយភ្លៀង និងផ្គររន្ទះបាញ់ប្តី បណ្តាលអោយស្លាប់ភ្លាមៗ ឯប្រពន្ធដួលសន្លប់នៅលើដីរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជួនយកទៅដង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា នៅព្រឹកមិញនេះឯកឌត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បាននាំយកគ្រឿងឧប្បភោគបរិភោគ និងថវិកា ចំនួន៥០មឺនរៀលរបស់កាកបាទក្រហមខេត្ត ទៅផ្តល់ជួនគ្រួសាររងគ្រោះផងដែរ៕ SP (SLH)

អត្ថបទដែលជាប់ទាក់ទង