បុរសញៀនស្រាម្នាក់គិតខ្លី សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន

កំពង់ធំ៖ បុរសគិតខ្លីម្នាក់ដែលតែងតែស្រវឹងស្រាជាប្រចាំបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលមួយ កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មន្ត្រីនគរបាលស្រុកសណ្តាន់បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សឿង ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតនៅភូមិ/ឃុំកើតហេតុខាងលើ បានចងកសម្លាប់ខ្លួនទៅនិងដើមព្រីងជាមួយក្រមា មូលហេតុគឺស្រវឹងស្រាជាប្រចាំ គិតខ្លី។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញស្រុកបានចុះពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ឆ័យលើសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់ សពជនរងគ្រោះជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ៕ ដោយៈ CSB (PC2)

អត្ថបទដែលជាប់ទាក់ទង