អាជ្ញាធរជាតិអប្សរារំលឹកដល់បប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីដ្ឋានអង្គរ បើមានចម្ងល់នានាដូចជាការសាងសង់លំនៅឋានអាចសួរមកក្រុមការងារប្រតិកម្មរហ័សមួយសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ

សៀមរាប៖ លោក ឡុង កុសល ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នំា២០១៨នេះថា ដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី០៧ខែមីនាឆ្នំា២០១៧កន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារប្រតិកម្មរហ័សមួយ ដើម្បីធ្វើការជាមួយរដ្ឋបាលខេត្តសៀមរាប។

ដែលក្រុមការងារនេះមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាបន្ទាន់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់១ និងតំបន់២ ដូចជា ការសាងសង់សំណង់ផ្សេងៗ សុខទុក្ខរបស់ប្រជាពលរដ្ឋ ឬពេលដែលប្រជាពលរដ្ឋមានតម្រូវការជាក់ស្តែងណាមួយជាដើម។ ជាមួយគ្នានេះដែរ ក្រុមការងារនេះនឹងធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហា ផ្តល់ប្រឹក្សាយោបល់ និងទទួលបណ្តឹងផ្សេងៗពីប្រជាលរដ្ឋ។

លោកបានបញ្ជាក់ថា កន្លងមកនេះមានប្រជាពលរដ្ឋមួយចំនួនហាក់ដូចជានៅមិនទាន់បានដឹងយល់ច្បាស់ ដូច្នេះហើយបានជាថ្ងៃនេះអាជ្ញាធរជាតិអប្សរាបានបង្ហាញពីសេចក្តីសម្រេចនៃការបង្កើតក្រុមការងារប្រតិកម្មរហ័សមួយសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ នៃអាជ្ញាធរជាតិអប្សរាឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរដែលមានចម្ងល់ផ្សេងៗជាពាក់ព័ន្ធការសាងសង់សំណង់ផ្សេងៗអាចទាក់ទងសួរបាន។
សូមបញ្ជាក់ថា៖ ក្រុមការងារប្រតិកម្មរហ័សសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗនៅក្នុងរមណីដ្ឋានអង្គរនេះ មានឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរាជាប្រធាន ឯកឧត្តម សុខ សង្វាអគ្គនាយករងអាជ្ញាធរអប្សរាជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀតដូចមាននៅក្នុងតារាងខាងក្រោម៖ KS :SLH

អត្ថបទដែលជាប់ទាក់ទង