រន្ធត់ទាំងព្រឹក!!! ស្លាប់ម្នាក់រងរបួសធ្ងន់់ម្នាក់ ករណីក្រឡាប់គោយន្តកន្ត្រៃ

ព្រះវិហារ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លូនឯង កាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង៥ៈ១០នាទីព្រឹក ត្រងចំណុចអូរត្មាតពង តាមបណ្តោយផ្លូវជាតិលេខ៦៤ នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា គេឃេីញគោយន្តកន្ត្រៃជិះគ្នា៣នាក់ បេីកពីកេីតមកលិច ខណៈមកដល់ចំណុចកេីតហេតុឮសូរប្រាវតែម្តង ចំណែកតៃកុងគោយន្តកន្ត្រៃបានប្រាប់ថា មានអ្នករួមដំណេីរ៣នាក់ មកដល់ផ្លូវចុះចោតបានទះចូលលេខ២ទៀត តែចៃដន្យអី គោយន្តបានរ៉េទៅបុកបង្គោលថ្ម រួចរេទៅម្ខាងទៀត ក៏ក្រឡាប់ផ្ងារកង់ឡេីងលេី បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួុសធ្ងន់ម្នាក់ហើយម្នាក់ទៀតសំណាងមិនរងបួុសដោយសារបានលោតចេញពីគោយន្តកន្ត្រៃ។

លោក មាស សុខា រងប៉ុស្តិ៍ស្រយង់បានបន្តទៀតថា ពេលបានទទួុលព័ត៌មានភ្លាម ក៏បានចុះត្រូតពិនិត្យជាក់ស្តែងឃេីញថា បង្កដោយខ្លូនឯងមែន។ ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ភា សក ភេទប្រុស អាយុ៣១ឆ្នាំ (ស្លាប់) នៅភូមិស្វាយលេី ឃុំជប់លេី ស្រុកស្វាយលេី ខេត្តសៀមរាប។ ទី២ ឈ្មោះ សុន តុប ភេទប្រុស អាយុ២៥ឆ្នាំ រងរបួុសធ្ងន់តៃកុងគោយន្ត រស់នៅភូមិឃុំជាមួុយគ្នា

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ជូនបងប្អុនយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយៈ TVC (PC2)

អត្ថបទដែលជាប់ទាក់ទង