រថយន្ត០២គ្រឿង និងទ្រព្យសម្បត្តិជាច្រើនរងការឆាបឆេះអស់ ខណៈសាំងកំពុងឆាបជាមួយអណ្តាតភ្លើងចង្ក្រានដាំបាយ

បាត់ដំបង៖ រថយន្តដឹកទំនិញចំនួន២គ្រឿង រួមទាំងទ្រព្យសម្បត្តិជាច្រើនទៀតរងការឆាបឆេះអស់ ខណៈសាំងបានឆាបជាមួយអណ្តាតភ្លើងចង្ក្រានដាំបាយ។ ផ្ទះដែលរងការឆាបឆេះខាងលើទំហំ៣៦mx៦,៥m ធ្វើពីឈើលាយសង្ក័សី មានម្ចាស់ឈ្មោះ ណូ សុះ ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅត្រង់ចំណុចក្រុមទី០៣ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ៈ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បង្កឡើងដោយសារដបសាំង ដែលដាក់ក្បែរចង្ក្រាន បានឆាបឆេះឡើងតែម្តងខណៈកំពុងដាំបាយ។

ហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះដែរមិនបណ្តាលអោយមានម្ចាស់រងរបួសឬប៉ះពាល់ដល់អាយុទេ ប៉ុន្តែបានបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិអស់ទាំងស្រុករួមមាន រថយន្តប្រភេទទេសចរណ៍ និងដឹកទំនិញចំនួន០២គ្រឿង ម៉ូតូវីវ៉ា០១គ្រឿង និងប្រាក់មួយចំនួន រួមទាំងឥវ៉ាន់ចាប់ហួយ១ចំនួនធំទៀត ដែលសរុបជាទឹកប្រាក់អស់ចំនួន៤០លានរៀលទៀត៕ ដោយ VSK (L.A.M)

អត្ថបទដែលជាប់ទាក់ទង