ការចុះអនុវត្តន៍សាលដីកាលេខ ២០៤ ចុះថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៧ របស់តុលាការកំពូល

តាកែវ៖នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៨ វេលាម៉ោង ០៨និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំនួន ៣នាក់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលតាភេម ចំនួន ២នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ សុជា អធិការរងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ ។

លោកក្រុមប្រឹក្សាឃុំតាភេម លោកមេភូមិ បានចុះអនុវត្តសាលដីកាលេខ ២០៤ ច ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ របស់តុលាការកំពូល ដោយបានប្រគល់ដីលំនៅដ្ឋានមួយកន្លែង ទំហំ ៤ម៉ែត្រ*២៥.៤ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ តាមអំណាចសាលដីការបស់តុលាការកំពូល ប្រគល់អោយឈ្មោះ ឆាយ ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់។ ការចុះអនុវត្តនេះដឹកនាំសម្របសម្រួល ដោយលោក ឃុន ភឿន ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តតាកែវ៕

 

អត្ថបទដែលជាប់ទាក់ទង