ប្រញាប់ដឹកត្រីដាក់ឱ្យម៉ូយ បោះពួយលឿនដូចហោះ គេចរុឺម៉កកង់បី ដួលបោកក្បាលរបួសធ្ងន់

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៨ នៅវេលាម៉ោង១០និង៥០នាទី មានបុរសម្នាក់បានរងរបួសក្បាលធ្ងន់ធរ ខណៈពេលបើកម៉ូតូយ៉ាងលឿនដើម្បីប្រញាប់ដឹកត្រីទៅដាក់ឱ្យម៉ូយ ស្រាប់តែវ៉ាក់អើនឹងរឺុកម៉កកងបី (ឡាំប៉ាតាឥណ្ឌា) ប្រឹងគេច ក៏បានដួលម្នាក់ឯងអូសជាច្រើនម៉ែត្រហើយបានបោកក្បាលនឹងឃឿង បុកខឿនបុកចែកទ្រូងផ្លូវ បណ្តាលឱ្យបែកក្បាលឈាមហូរពេញខ្លួន។

គ្រោះថ្នាកចរាចរណ៍នេះបានកើតឡើងនៅខាងត្បូងរង្វង់មូលសម្តេច ជួន ណាត ទល់មុខរដ្ឋសភា ផ្លូវភ្លោះថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានសាក្សីដែលឃើញហេតុការណ៍បានប្រាប់អោយCHNដឹងថា មុនពេលកើតហេតុឃើញម៉ូតូដឹកត្រីមួយគ្រឿងម៉ាក់ plus ពណ៌ក្រហមលាយស ស្លាកលេខ1DB-6793 (បាញ់ថ្នាំពណ៍ក្រហម) បើកបរដោយបុរសរងគ្រោះខាងលើ ដែលមានឈ្មោះថា សោ ភ័ណ្ឌ អាយុប្រមាណ២០ឆ្នាំ មុខរបរដឹកឥវ៉ាន់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពេលដែលមកដល់កន្លែងកើតហេតុស្រាប់មានរុឺម៉ក់កង់បី (ឡាំប៉ាតាឥណ្ឌា) មិនចាំស្លាកលេខបើកឆ្លងផ្លូវ ក៏បានគេចដួលបោកអូសជាច្រើនម៉ែត្រ បោកក្បាលនឹងខឿនផ្លូវ សន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតដឹកទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនឹងបានធ្វើការទំនាក់ទំនងបងប្អូនជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះទៅបណ្តោះអាន្នដើម្បីទុកប្រគល់ឱ្យជនរងគ្រោះវិញ៕ បក្សីចាំក្រុង(L.A.M)

 

អត្ថបទដែលជាប់ទាក់ទង