បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ឱ្យរបួសធ្ងន់ មិនព្រមដឹកយកទៅពេទ្យជួយសង្គ្រោះ បែរជាយកទៅកប់ហ្នឹងដីខ្សាច់រហូតដាច់ខ្យល់ស្លាប់

ពោធិ៍សាត់៖បុរសម្នាក់ត្រូវបានសាច់ញាតិយកមកជួយសង្គ្រោះដោយកប់ហ្នឹងដីខ្សាច់រហូតដាច់ខ្យល់ស្លាប់បន្ទាប់ពីត្រូវខ្សែភ្លើងឆក់អោយរងរបួសធ្ងន់កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅហ្នឹងផ្ទះជនរងគ្រោះក្នុងភូមិ ព្រៃដំរី ឃុំ បឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ សុខរ៉ាឌី ភេទ ប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាជាងធ្វើតុ ទូ គ្រែ និងគ្រឿងសង្ហារឹមផ្សេងទៀតនៅហ្នឹងផ្ទះរបស់ខ្លួនក្នុងភួមិកើតហេតុ។ លោកបានបញ្ជាក់ថានៅមុនជនរងគ្រោះរងគ្រោះថ្នាក់ដល់ស្លាប់បែបនេះគឺក្រោយធ្វើការងារួចជនរងបានស្រែកប្រាប់អោយប្អូនជួយដកឌុយខ្សែភ្លើងចេញពីព្រីដោយនឹកស្មានថាប្អូនដកឌុយខ្សែភ្លើងរួចរាល់ហើយក៏ចាប់ផ្តើមស្រាវមួយៗមកពាក់ហ្នឹងក ប៉ះចំមុខតំណរត្រូវឆក់បណ្តាលអោយសន្លប់បាត់មាត់បាត់ក រងរបួសធ្ងន់ ប៉ុន្តែមិនទាន់ស្លាប់ទេព្រោះនៅមានដង្ហើម។

លោកថាអ្វីដែលហួសចិត្តនោះគឺក្រោយពីហេតុការកើតឡើងភ្លាមៗ មិនព្រមប្រញាប់ដឹកយកមកសង្គ្រោះបន្ទាន់ភ្លាមៗទេ បែរជាមានជំនឿ យក ជនរងគ្រោះមកកប់ហ្នឹងដីខ្សាច់រហូតដល់ដាច់ខ្យល់ស្លាប់ទៅវិញដែលទង្វើនេះគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រើប្រាស់វិធីសាស្រឆោតល្ងង់បែបនេះតទៅទៀត បើសិនជាមានករណីដូចខាងកើតឡើងគឺត្រូវយកអោយដល់ពេទ្យដែលនៅជិតបំផុតដើម្បីជួយសង្គ្រោះបឋមជៀសវាងជនរងគ្រោះស្លាប់ដោយមិនអស់ចិត្តបែបនេះ៕ ដោយ ៖SP៖(SLH)

អត្ថបទដែលជាប់ទាក់ទង