ឈប់​រថយន្ត​ខុស​បច្ចេកទេស​ ម្ចាស់​រត់ចូលផ្ទះ​ រថយន្ត​រត់ទៅស្លាក​គណបក្ស​ប្រជាជន​ ខ្ទេចជើងក្រោម​

ខេត្តព្រះសីហនុ៖ បន្ទាប់ពី​មានការ​រិះគន់ថា ជនជាតិ​ចិន​ឈប់រថយន្ត​ខ្វះការ​ប្រុងប្រយ័ត្ន​ បណ្ដាលឲ្យ​រអិលថយក្រោយប៉ះស្លាកគណបក្សប្រជាជនកម្ពុជានៅជិតមន្ទីរព័ត៌មានខេត្តព្រះសីហនុរួចមក លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែន​សណ្ដាប់​ធ្នាប់​បានបញ្ជាក់ឲ្យដឹងថា (មិនមែន​រថយន្ត​ជនជាតិ​ចិននោះទេ​)។

ហើយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧:៤០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កើតឡើងនៅត្រង់ចំណុចកែងមន្ទីរព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ ក្រុង-ខេត្យព្រះសីហនុនោះបង្កឡើងដោយរថយន្តម៉ាកLEXUS RX 300 ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2C-6368 បើកបរដោយឈ្មោះ គឹម ស្រីភា ភេទស្រី អាយុ២៦ឆ្នាំមុខរបរបុគ្គលិកនគរសំរឹទ្ធ មានទីនៅភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ មានទិសដៅពីផ្សារពាណិជ្ជកម្ម ឆ្ពោះមក ផ្ទះនៅក្រោយមន្ទីរព័ត៌មានខេត្ត លុះមកដល់ចំណុចមុខមន្ទីរព័ត៌មានក៏បានឈប់រថយន្ត សង្ស័យ​មិនបាន​ប្រយ័ត្ន​លេខ​ ចត​(P) ក៏រត់​ចូលផ្ទះដើម្បីយកទូស័ព្ទ ក្រោយមកមានក្មេងអាយុប្រហែល១២ឆ្នាំរត់ទៅហៅស្ត្រីជាម្ចាស់រថយន្តដល់ផ្ទះ ប្រាប់ថាឡានរអិលចុះក្រោមប៉ះនឹងស្លាកគណបក្សហើយទើបភ្ញាក់ខ្លួន​។

ក្រោយពី​កើតហេតុ​លោកចៅសង្កាត់ លេខ២នឹងភាគីម្ចាស់រថយន្តបានចរចាគ្នា ដោយតម្រូវអោយភាគីរថយន្តធ្វើស្លាកសងវិញអោយបានស្អាត ក្នុងនោះភាគីខាងរថយន្តបានយល់ព្រមតាមសំណើរចៅសង្កាត់ រថយន្ត​បង្ក​ត្រូវ​បាន​យកទៅ​រក្សា​ទុក​ ដើម្បី​ពន្លឿន​ក្នុង​ធ្វើ​ផ្លាកឡើងវិញ​ផងដែរ​ ទើបប្រគល់រថយន្តអោយម្ចាស់វិញ៕

ដោយ៖HSP ៖SLH

អត្ថបទដែលជាប់ទាក់ទង