ភ្ញៀវទេសចរជាង២ម៉ឺននាក់បានមកកម្សាន្តនៅខេត្តបាត់ដំបងនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

បាត់ដំបង៖ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយះពេល៣ថ្ងៃ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបងប្រមាណជាង២ម៉ឺននាក់។ នៅក្នុងហ្វេសប៊ុកផេករបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយបង្ហាញឱ្យដឹងថា ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងែចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបងមានចំនួន២៣៤៦៦នាក់។

ប្រភពដដែលបានបង្ហាញបន្ថែមថា៖ ទូរលេខភ្ញៀវទេសចរដែលចាប់អារម្មណ៍ចូលទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបងច្រើនចម្រុះជាតិប្រមាណជាង២ម៉ឺននាក់នេះមានភ្ញៀវទេសចរជាតិចំនួន២៣,២៧៦នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១៩០នាក់។

គួរបញ្ជាក់ថា៖ រយៈពេលដូចគ្នាធៀបនិងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះភ្ញៀវទេសចរបានសម្រុកចូលមកលេងក្នុងខេត្តបាត់ដំបងមានភ្ញៀវចំនួន៧៧៨០០នាក់ ៕ដោយតំបន់៣(CSC)

អត្ថបទដែលជាប់ទាក់ទង