រសៀលនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥

 ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០ ១៨ -២០ ២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សន្និបាតជាតិវិស័យសកម្មភាពមីនត្រូវបានបើកតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញមកម្ល៉េះក្រោមអធិបតីភាពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី

សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សន្និបាតនេះ ក៏មានគោលបំណងស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីកៀរគរធនធានសម្រាប់វិស័យសកម្មភាពមីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង