ព័ត៌មានបឋម៖ មានកម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារ AEON Mall កម្ពស់៥ម៉ែត្រ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ នៅវេលាម៉ោង១១ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានកម្មករសំណង់ម្នាក់បានរអិលធ្លាក់ពីលើអគារកម្ពស់៥ម៉ែត្រ នៅក្នុងការរដ្ឋានកំពុងសាកសង់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានមេការសំណង់ហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលមានហេតុការណ៍ខាងលើនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដើម្បីពិនិត្យនៅកន្លែងកើតហេតុ ប៉ុន្តែប្រធានផ្សារ និងមេការសំណង់មិនបានសហការជាមួយសមត្ថកិច្ចទេ។

មកទល់ពេលនេះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិចឯកជន ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យហើយ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលបន្តិចទៀតនេះ…ដោយKP(CSC)

អត្ថបទដែលជាប់ទាក់ទង