ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ផ្សព្វផ្សាយស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា

ក្រចេះ៖នៅថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ បានធ្វើការផ្សព្វផ្សាយ នៅនឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទាល់ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រួមមាន៖
-ការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ
-ផ្សព្វផ្សាយសេចក្តីអំពាវនាវស្តីពី ការចូរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា
-ផ្សព្វផ្សាយសារប្រើប្រាស់សំរាប់អប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន
-ផ្សព្វផ្សាយការប្រើប្រាស់គ្រឿងញៀន។
-ផ្សព្វផ្សាយខិត្តប័ណ្ណពត៌មានសម្រាប់ជួយជនរងគ្រោះដោយអំពើហឹង្សារលើស្ត្រីនិងកុមារ
-ផ្សព្វផ្សាយលក្ខណះសម្បត្តិ០៩ យ៉ាង(គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព)
-ផ្សព្វផ្សាយគ្រាប់យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ ។
ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន១១៥នាក់/ស្រី៦០ នាក់។
ដោយ (SLH)

 

អត្ថបទដែលជាប់ទាក់ទង