ឡើងលើរន្ទាធ្វើសសរព្រះវិហារ ដួលរន្ទាធ្លាក់ បណ្តាលឱ្យរងរបួសធ្ងន់

ព្រៃវែង ៖ បុរសម្នាក់ឡើងលើរន្ទាធ្វើសសរព្រះវិហារ ដួលរន្ទាធ្លាក់ បណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ២០ នាទី នៅចំណុចវត្តធម្មរង្សី ស្ថិតក្នុងភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ឈា ភាន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

មូលហេតុដោយសារជនរងគ្រោះ ឡើងចាក់សសរព្រះវិហារកំពស់ ៩ ម៉ែត្រ ហើយស្រាប់តែដួលរន្ទាទាំងមនុស្សធ្លាក់មកក្រោម បណ្ដាលអោយរងរបួសធ្ងន់ ក្រោយមកអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ (ព្រោះគាត់ជាជាងសំណង់ បានមកធ្វើព្រះវិហារនៅវត្តធម្មរង្សី)៕(SLH)

អត្ថបទដែលជាប់ទាក់ទង