រថយន្តហ៊ីយ៉ាន់ដាយដឹកភេសជ្ជៈគេចរថយន្តសាំយ៉ុង រេចង្កូតរបើកជញ្ជាំងធ្លាក់ភេសជ្ជៈពេញផ្លូវ

តាកែវ៖ នៅមុននេះបន្តិច ម៉ោង១២ៈ១០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតលេខ៣ ក្នុងភូមិខ្នាទៃ​​ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីរថយន្តឃ្លុបរបើកជញ្ជាំងម្ខាងធ្លាក់ភេសជ្ជៈរាយប៉ាយពេញផ្លូវ រថយន្តបង្កកាភ្ញាក់ផ្អើលនេះ​​ម៉ាក HYUNDAI ប្រភេទ២តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A 0819 ធ្វើដំណើរពីជើងទៅត្បូង ពីក្រោយរថយន្តសាំយុង លុះមកដល់ចំនុចកើតហេតុ រថយន្តសាំយុងនោះក៏អែបស្តាំយ៉ាងទាន់ហន់ ធ្វើឱ្យរថយន្តដឹកភេសជ្ជៈប្រឹងបើកគេចក៏រេចង្កូតរបើកជញ្ជាំងរថយន្តធ្លាក់ភេសជ្ជៈរាយប៉ាយពេញផ្លូវតែម្តង។

បើតាមការឱ្យដឹងពីអ្នកបើកបរបានឱ្យដឹងថា រថយន្តសាំយុងខាងមុខ​ បានអែបស្តាំទាន់ហន់ពេកធ្វើឱ្យខ្លួនគេចយ៉ាងស្លន់ស្លោគ្រលែងខ្លួនរហូតរបើកទ្រុងឃ្លុប បណ្ដាលឱ្យភេសជ្ជៈ និងស្រាបៀធ្លាក់រាយប៉ាយពេញផ្លូវតែម្តង ឃើញដូចនេះឡានក៏គេចខ្លួនបាត់ស្រមោល៕ ដោយៈ SB (PC2)

អត្ថបទដែលជាប់ទាក់ទង