សត្វពាហនៈ​ជាច្រើន​ក្បាល នៅ​ស្រុក​សៀម​ប៉ាង ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ជម្ងឺ

 

​ស្ទឹងត្រែង​ ៖ ថ្មីៗ​នេះ សត្វ​គោ ក្របី ជាច្រើន​ក្បាល ក្នុងភូមិ​ខិះ ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ជម្ងឺ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ស្នើសុំ​ជំនួយ​ពី​អាជ្ញាធរ​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់ថា មុនពេល​សត្វ​គោក្របី​ងាប់ ពួកវា​មាន​អា​ការពិបាក​ដកដង្ហើម ស៊ី​ស្មៅ​មិនកើត រហូត​ដើរ​មិន​រួចហើយ​ឈឺ​ងាប់​តែម្តង​។ ពួកគាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ សូម​ចាត់​ក្រុមគ្រូពេទ្យ​សត្វ​ចុះមក​ពិនិត្យ និង​ព្យាបាល គោ ក្របី របស់​ពួកគាត់​ផង​។​

​ជាមួយគ្នា​ប្រជាពលរដ្ឋ មួយចំនួនទៀត ក៏​សូម​ស្នើ​ដល់​អាជ្ញាធរ​ជួយ​ចាត់វិធានការ កុំ​ឲ្យ​ក្រុម​ឈ្មួញ​ទិញយក​សត្វ​ងាប់​ទាំងនោះ​យកទៅ​វះ​សាច់​លក់​បន្ត ព្រោះ​ពួកគាត់​មិនដឹងថា វា​ជាស​ត្វ​មាន​ជម្ងឺ​អ្វី​ឡើយ ដូច្នេះ​វា​អាច​ប៉ះពាល់​ដល​សុខភាព​របស់​មនុស្ស​។​

រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ នៅ​ពុំទាន់​ឃើញ​ក្រុមគ្រូពេទ្យ​សត្វ​ចុះមក​ពិនិត្យ និង​ព្យាបាល សត្វពាហនៈ​របស់​ពួកគាត់​ឡើយ​៕​

(SLH)

អត្ថបទដែលជាប់ទាក់ទង