ដល់កហើយលោកព្រះ!!! អ្នកទោសនាំគ្នាហែកគុករត់ចេញបន្តកន្ទុយគ្នា អ្នកខ្លះជាន់ក្បាលគ្នាផ្លោះរបង អ្នកខ្លះរត់ទាំងរបូតខោ មិនខ្ចីលើកទៀត (មានវីដេអូ)

ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសឡាវ បានឱ្យដឹងកាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ នេះថា មានអ្នកទោសហែកគុករត់យ៉ាងប្រសាចគ្មានក្រែងអ្នកយាមបន្តិចសោះឡើយ។

ករណីអ្នកទោសលួចហែកគុគរត់នេះ គឺស្ថិតនៅក្នុងក្រុងស៊ីឡាត់តាក់ណាក់ រាជធានីរបស់ប្រទេសឡាវ ដោយអ្នកទោសប្រើវិធីចោះជញ្ជាំងបន្ទប់ទឹកជាប្រហោងហើយលូនចេញទៅខាងក្រៅបន្ទប់រួចផ្លោះរបង ។ ក្រោយមកអ្នកទោសនោះក៏ឡើងជញ្ជាំងខាងក្រោយចេញពី (គុកដុងសាក់វ៉ាត) កន្លែងឃុំឃាំងក្នុងក្រុងស៊ីឡាតតាក់ណាក ។

សម្រាប់អ្នកទោសដែលហែកគុកចេញទៅមានសរុបទាំងអស់ចំនួន១១នាក់ ចែកចេញជាអ្នកទោសរឿងក្ដីញៀនថ្នាំ អ្នកទោសជួញដូរអាវុធសង្គ្រាម អ្នកទោសក្ដីធ្វើបាបរាងកាយ គ្រប់គ្រងអាវុធសង្គ្រាម និងអ្នកទោសក្ដីលួចទ្រព្យសម្បត្តិ ។

តាមរយៈហេតុការណ៍ខាងលើ ក៏មានកាមេរ៉ាសុវត្ថិភាពនៅក្នុងគុកបានចាប់យករូបភាពបាន ពេលនេះប៉ូលីសកំពុងតាមដានចាប់ខ្លួនអ្នកទោសមកវិញដើម្បីយកមកដំណើរការតាមច្បាប់បន្តទៀត ៕ ដោយៈ HSP (PC2)

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង