នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បិទ​រោង​សិប្បកម្ម​ផលិត​វេច​ខ្ចប់​ទឹកត្រីមួយកន្លែងនៅ​ខណ្ឌ​សែន​សុខ​ ជាបណ្តោះអាសន្ន…

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នេះ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ បាន​ចុះ​បិទ​បណ្តោះអាសន្ន​នូវ​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ទឹកត្រី ទឹកស៊ីអ៊ីវ​សញ្ញា​ផ្ការ​ឈូក មួយកន្លែង នៅ​ខណ្ឌ​សែន​សុខ ក្រោយ​រកឃើញថា ផលិត និង​វេច​ខ្ចប់​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទីតាំង​សិប្បកម្ម​ខាងលើ គ្មាន​ស្លាក​យីហោ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ បាន​បញ្ជាក់ថា ក្រោម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​ធានី​ភ្នំពេញ បានសម្រេច​បិទ​សិប្ប​កម្មនេះ​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ និង​ម្ចាស់​សិប្បកម្ម​ក៏ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​បន្ថែម​នៅ​ក្រសួងមហាផ្ទៃ​៕ (SLH)

អត្ថបទដែលជាប់ទាក់ទង