ព័ត៌មានបន្ថែម…… កូដកម្មនៅរោងចក្រសុីស៊ីន ស្រុកបាទី

តាកែវ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅក្រុមហ៊ុនសុីសុីន ស្ថិតក្នុងភូមិភ្នំតូច ឃុំសូភី​ ស្រុកបាទី​ កម្មករ កម្មការិនី កំពុងធ្វើកូដកម្ម បាតុកម្ម ចំនួនរួម១៦៥នាក់ ប្រុស៩៥នាក់  (កម្មកររួម៨៥០នាក់ ស្រី៤២៥នាក់) ដឹកនាំដោយ សហព័ន្ធសហជីពអំណោយយុវជនកម្ពុជា ដែលទាមទារលក្ខខណ្ឌការងារ ចំនួន១២ចំនុច កំពុងតែដោះស្រាយ ទទួលលទ្ធផលដូចខាងក្រោម៖

បានសម្របសម្រួលបាន១០ ចំនុច មិនបានសម្របសម្រួល ២ ចំនុចគឺ ចំនុចទី១ និងទី៥ បញ្ចូនទៅក្រុមព្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយបន្តទៀត៕ដោយSBN(CSC)

អត្ថបទដែលជាប់ទាក់ទង