សាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ

ព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយនិងមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារស្មាច់ដែង និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ (បង្គារ មឹក ត្រី) សរសៃគុយទាវ មី ស្ពៃជ្រក់ ត្រីប្រា សាច់ក្រក និងប្រេងឆា ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ ។

ជាលទ្ធផលក្នុងការធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារខាងលើ ពុំបានរកឃើញការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ ។ ដោយ វ៉ើន កញ្ញា (PC2)

អត្ថបទដែលជាប់ទាក់ទង