ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យ ដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌

កំពង់ធំ ៖ឯកឧត្តមក ហ៊ុន ម៉ាណេតថ្លែងថា លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ដែចូលរួមបង្កើតចំណេះដឹងបទពិសោធន៍កម្លាំងកាយចិត្តសីលធម៌គុណធម៌ដើម្បីឱ្យមនុស្សម្នាក់ពេញលក្ខណ លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្ត៍ឈ្មោះដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៍មានតម្លៃនេះលោកគ្រូ អ្នកគ្រូចែករំលែកទៅដល់សិស្សរាប់រយ រាប់ពាន់នាក់ឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង សីលធម៌ គុណធម៌ដែលទ្រព្យសម្បត្តិ មិនមាននរណាអាចលួចឆក់ប្លន់បានទេ។ លោកគ្រូ អ្នកគ្រូ កសាងមនុស្សឱ្យមានចំណេះដឹង សីលធម៌ គុណធម៌ ខុសពីការបង្កើតទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង រថយន្តមួយគ្រឿង យន្តហោះមួយគ្រឿង ព្រោះថាទាំងអស់នេះអាចប្រើប្រើប្រាស់តែក្នុងកម្រិតមួយដែលគេបង្កើតទេ មិនអាចបង្កើតមនុស្សឱ្យចេះដឹងបន្ថែមបានទេ ប៉ុន្តែមនុស្សមានខួរក្បាល បទពិសោធន៍ និងទស្សនៈកាន់រីកចម្រើនបន្ថែម នេះហើយដែលទ្រព្យសម្បត្តិលោកគ្រូ អ្នកគ្រូបង្កើតសេដ្ឋីចំណេះដឹង សីលធម៌ គុណធម៌បន្ថែមទៀត។
ការថ្លែងដូចនេះ ឯកឧត្តម ហ៊ុន ម៉ាណែតអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ក្នុងខេត្តកំពង់ធំ កាលពី រសៀលថ្ងៃទី១៦ ឧសភា ២០១៨។

លោកលើកឡើងទៀតថា ការកសាងប្រទេសមកដល់ម៉ោងនេះ យើងពិតជាមានមោទនភាពណាស់បើទោះបីប្រទេសយើងបានទទួលសុខសន្តិភាពក្រោយគេ ជាប្រទេសនៅក្នុងតំបន់ដែលពីមុនយើងធ្លាប់តែនាំមុខគេ។ ប៉ុន្តែដោយសារយើងជួបប្រទះនូវសង្គ្រាម នៅឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៧៩ ធនធានមនុស្សបានបាត់បង់ភាគច្រើនហើយកសាងប្រទេសឡើងវិញពីបាតដៃទទេ ហើយយើងទទួលសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលយើងមានឱកាសកសាងឡើងវិញក្នុងរយៈពេលតែជាង២០ឆ្នាំទេ។ យើងខំប្រឹងរត់រហូតនាំមុខប្រទេសមួយចំនួនហើយទទួលបានចំណាត់ថ្នាក់លេខ៧ក្នុងចំណោមប្រទេស១៧៤នៅលើពិភពលោកជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេហើយជាប់ចំណាត់ថ្នាក់លេខ៤នៅលពិភពលោកជាប្រទេសកាត់បន្ថយភាពក្រីក្រលឿនជាងគេ។ នេះគឺជាមោទនភាពរបស់យើង ដែលបច្ចុប្បន្ននេះកម្ពុជាប្លែកពីមុន យើងមានអាគារខ្ពស់ៗច្រើន ជីវភាព ធូធារជាងមុន ទេសចរណ៍រាប់លាននាក់ស្គាល់កម្ពុជាតាមរយៈការស្ទង់មតិទេសចរណ៍នៅលើពិភពលោក ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ជាកន្លែងល្អជាងគេនៅលើពិភពលោក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អនាគតកាលគឺផ្អែកលើលំនឹងសុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ព្រោះនិរន្តរភាពទាំងនេះនឹងធានាដល់និរន្តរភាពផ្សេងទៀត។ អ្វីដែលយើងមានសព្វថ្ងៃនេះគឺជាមោទនភាព ប៉ុន្តែដែលសំខាន់ជាងនេះគឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្សដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនិងមានគោលនយោបាយច្បាស់លាស់ សូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ដឹកនាំ។
លោកបន្តថា អនាគតសំខាន់ទៅលើមេដឹកនាំដែលទទួលខុសត្រូវ មានចក្ខុវែងឆ្ងាយ មានក្រុមដែលមានសមត្ថភាពដែលធ្វើឱ្យមានលំនឹងគោលនយោបាយទៅមុខ។ ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ដើម្បីធានានូវនិរន្តភាពនេះគឺយើងត្រូវរើសរើសរាជរដ្ឋាភិបាលនិងមេដឹកនាំរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា វិស័យអប់រំនេះហើយបានធ្វើឱ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ទៅលើការងារនេះជាអាទិភាពរបស់រាជរដ្ឋាភិបាល។ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ដែល៨០%នៃថវិកាជាតិអនុម៍តដោយសភា ផ្តោតសំខាន់លើយកចិត្តទុកដាក់លើជីវភាពរបស់លោកគ្រូ អ្នកគ្រូតាមរយៈការតម្លើងប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលសមត្ថភាព និងបង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងជាមោទនភាពរបស់វិស័យអប់រំរបស់យើង។

ដោយ​ ៖CSB៖SLH

អត្ថបទដែលជាប់ទាក់ទង