ជិះម៉ូតូលឿនពេលយប់ងងឹតមើលផ្លូវមិនសូវឃើញច្បាស់ពន្លះជីវិតសេះ និងជីវិតខ្លួនឯងផងដែរ…

កំពង់ចាម៖ បុរសម្នាក់ជិះម៉ូតូបម្រុងទៅផ្ទះតាមផ្លូវបេតុង ទើបតែធ្វេីរួចនៅចំណុចភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម លុះមកដល់ចំណុចកើតហេតុ ក៏បើកបរម៉ូតូលឿនដោយស្ថានភាពយប់ងងឹត ភ្លើងម៉ូតូមើលផ្លូវពុំសូវច្បាស់ក៏បុកជាមួយសេះមួយក្បាលដើរឆ្លងកាត់ផ្លូវពេញមួយទំហឹងបណ្តាលឱ្យបាត់បង់ជីវិត ចំណែកឯសេះក៏បានងាប់ផងដែរ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៩ៈ៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ហើយបុរសរងគ្រោះមានឈ្មោះ គី សំអាត ហៅតាក អាយុ៣៤ឆ្នាំ រស់នៅភូមិទី៥ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រមូលវត្ថុតាងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតែប្រពៃណី៕ ដោយៈ MSV (PC2)

អត្ថបទដែលជាប់ទាក់ទង