កិច្ចប្រជុំពិគ្រោះយោបល់អំពីគោលការណ៍ណែនាំក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា

ភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីគោលការណ៍ណែនាំក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ ។ នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រីជាក្រុមការងារទីប្រឹក្សាអន្តរជាតិផ្នែកច្បាប់។ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង