បុរសម្នាក់យកកាំបិតអារកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ព្រះសីហនុ៖ (ព័ត៌មានបឋម) កាលពីវេលាម៉ោង១៥ៈ៣០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨​មានករណីអារកធ្វើ​អត្តឃាត ​មួយករណី បានកើតឡើងត្រង់ចំណុចក្រោយផ្ទះជនរងគ្រោះស្ថិត ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះ​ឈ្មោះ​ ឡេង​ ពុទ្ធា​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប​ បានយកកាំបិតអារកខ្លួន​ឯង ​បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង។ មូលហេតុ​ជនរងគ្រោះមានជម្ងឺវិកលចរិត​។

បច្ចុប្បន្នសាកសព ត្រូវ​បានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយពីកម្លាំងជំនាញត្រួតពិនិត្យរួច។ ដោយ វ៉ើន កញ្ញា (PC2)

អត្ថបទដែលជាប់ទាក់ទង