សមត្តកិច្ចចាប់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបញ្ជួនទៅមណ្ឌលកែប្រែតាមការស្នើរសុំរបស់អាណាព្យាបាល

ពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបានអាណាព្យាបាលស្នើអោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរចាប់នាំខ្លួនយកមកធ្វើតេស្តទឹកនោមមានសារធាតុញៀននៅក្នុងខ្លួនរួចនាំខ្លួនទៅមណ្ឌលកែប្រែខេត្តបន្ទាយមានជ័យ។

លោក ញឹក សុគា អធិការរងនគរបាលស្រុកក្រគរទទួលបន្ទុកបង្ក្រាបគ្រឿងញៀនប្រាប់អោយដឹងថាជនសង្ស័យឈ្មោះ ធា សៀកទី ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានកំលាំងរបស់លោចាប់នាំខ្លួននៅវេលាម៉ោង០៧និង៣០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នៅហ្នឹងផ្ទះជនសង្ស័យផ្ទាល់ក្នុងភូមិ ពោធិ៍ខឿន ឃុំ បឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថាការចាប់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើទៅតាមសំនូមពររបស់អាព្យាបាល បន្ទាប់ពីធ្វើតេស្តទឹកនោមរួចឃើញថាមានសារធាតុញៀននៅក្នុងខ្លួនរួចធ្វើលិខិតស្នាមបញ្ជួនយកទៅមណ្ឌលកែប្រែនៅខេត្តបន្ទាយមានជ័យតែម្តងនៅថ្ងៃនេះ ។

លោកបានអំនាវអោយអាណាព្យាបាលទាំងអស់ត្រូវមានស្មារតីចូលរួមសហការជាមួយសមត្តកិច្ចនៅពេលសង្កេតឃើញកូនមានអត្តចរិតមិនប្រក្រតីដូចករណីនេះដើម្បីអោយសមត្ថកិច្ចចាត់វិធានការបានទាន់ពេលជៀសវាងជ្រុលខ្លួនពិបាកកែប្រែនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង