អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិបរទេស០៩នាក់ ដែលស្នាក់នៅខុសច្បាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៤៥ នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៩នាក់ ស្រី០៨នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ​ និងធ្វើការដោយខុសច្បាប់​ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

បន្ទាប់ពីបានឃាត់ខ្លួនរួចសមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួន ០៩នាក់ ស្រី ០៨នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង