ពលរដ្ឋតវ៉ាដីធ្លីជាមួយក្រុមហ៊ុនមេមត់នៅស្រុកស្នួល និងទទួលបានដីធ្លីកាន់កាប់ស្របច្បាប់ក្រោយ ពី អាជ្ញាធរធ្វើជំរឿនបញ្ជីឈ្មោះច្បាស់លាស់

ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ និងពន្លឿនការធ្វើជំរឿនបញ្ជីឈ្មោះពលរដ្ឋជាក្រុមអ្នតវ៉ាដីធ្លី ជាមួយនិងក្រុមហ៊ុនមេមត់ឲ្យបានឆាប់រហ័សបំផុត ដើម្បីបែងចែកដី ឲ្យពួកគាត់បានកាន់កាប់តាមចំនួនពិតប្រាកដ និងស្របច្បាប់។

ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ឧសភា នេះថា៖ ការជំរឿនបញ្ជីឈ្មោះនោះ គឺអាជ្ញាធរជំនាញ និង ធ្វើឲ្យច្បាស់លាស់លើពលរដ្ឋដែលតាំងលំនៅអចិន្រ្តៃយរបស់ពួកគាត់ ដែលមកពីតាម បណ្តាតំបន់ផ្សេងៗស្ទើរគ្រប់ខេត្ត ថាពួកគាត់ពិតជាគ្មានដីពិតប្រាកដឬយ៉ាងណា។

ការលើកឡើងដោយបញ្ជាក់ពីគោលជំហ៊ររបស់អាជ្ញាធរ ពីសំណាក់លោកប្រធានមន្ទីរ សូរិយោដីខេត្តលើជំហ៊របែបនេះបានធ្វើឡើងក្នុងពេលដែលអាជ្ញាធរខេត្ត-ស្រុក និងមន្ទីរពាក់ ព័ន្ឋក្នុងខេត្តក្រោមការដឹកនាំពីសំណាក់ លោក ខណ្ឌ ចំណាន អភិបាលរងខេត្ត ក្នុងពិធីជួបជា មួយពលរដ្ឋជាក្រុមអ្នកតវ៉ាមានចំនួនជាង៥រយនាក់ នៅក្នុងសាលាស្រុកស្នួល កាលពីព្រឹកថ្ងៃ ទី១៧ ខែឧសភា។

ប្រធាមន្ទីរសូរិយោដីខេត្តក្រចេះ បានប្រាប់ឲ្យដឹងទៀតថា៖ កន្លងមកអាជ្ញាធរបានកាត់ដីពីក្រុមហ៊ុនជាង៣ពាន់ហិកតា ទុកសម្រាប់បែកចែងឲ្យពលរដ្ឋ ជាង៤រយគ្រួសារ ហើយអាជ្ញាធរ និងបន្តរកទីតាំងដីឲ្យបានសមស្របបែកជូនទៅពួកគាត់ បន្ថែមទៀត ក្រោយពីបានធ្វើជំរឿនពួកគាត់បានច្បាស់លាស់។

ក្រុមមន្រ្តីនិយាយថា ៖ ពលរដ្ឋដែលមានវិវាទដីធ្លីជាមួយនិងក្រុមហ៊ុនមេមត់ មានទីតាំងនៅ ស្រុកស្នួល ខេត្តក្រចេះកន្លងមកគឺមានចំនួនតែជាង២រយគ្រួសារនោះទេ។ ហើយពលរដ្ឋទាំង នោះសុទ្ឋសិងជាពលរដ្ឋចំណាកស្រុក។ តែក្រោយពីអាជ្ញាធរមានផែនការធ្វើជំរឿនស្ថិតិរបស់ របស់ពួកគាត់ គឺចំនួនបានកើនឡើងរហូតដល់ទៅជា១ពាន់គ្រួសារ។ តែយ៉ាងណាមន្រ្តីជំនាញ និងពន្លឿនការធ្វើស្ថិតពលរដ្ឋចំនួនជាង២រយគ្រួសារ ដែលធ្លាប់បានផ្ទុះបាតុភាពការតវ៉ាកាល ពីលើកមុន។

ករណីវិវាទដីធ្លី ដែលបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំទៅហើយនោះ រវាងពលរដ្ឋ ចំណាកស្រុកដែលជាក្រុមអ្នកតវ៉ាជាច្រើនរយគ្រួសារ ក្នុងចេតនាចូលទៅកាប់ឆ្ការើរានដីព្រៃ របស់ក្រុមហ៊ុនមេមត់មានទីតាំងក្នុងភូមិសាស្រ្តន៍ស្រុកស្នួលខេត្តក្រចេះ យកមកកាន់កាប់ ដោយខុសច្បាប់។
ករណីវិវាទដ៏រាំរៃនេះបានកើតជារឿងចម្រូងសម្រាស់ឥតឈប់ឈរជាច្រើន ឆ្នាំខណៈដែលចំនួនពលរដ្ឋចំណាកស្រុក បានមកតវ៉ាទាមទាសិទ្ឋកាន់កាប់ដីព្រៃរបស់ក្រុម ហ៊ុនកាន់តែមានចំនួនកើនឡើង ហើយបើទោះបីជាមានការចុះទៅសម្របសម្រួលពីអាជ្ញាធរ ជាច្រើនលើកច្រើនសារក៏ការដោះស្រាយនៅមិនធូរស្បើយ។

គួបញ្ជាក់ថា ៖ពលរដ្ឋទាំងនេះគឺជាក្រុមអ្នកដើរតវ៉ាទាមទារដីធ្លីដែលពួកគាត់ ធ្លាប់បានដើរដាក់ញតិ្តទាមទារគ្រប់ទីកន្លែងពិសេសនៅរាជធានាភ្នំពេញកាលពីពេលថ្មីៗនេះ៕

ណែត.ណែត ក្រចេះ ១៧.០៥.២០១៧។

អត្ថបទដែលជាប់ទាក់ទង