រន្ទះបាញ់ស្លាប់មនុស្ស៤នាក់ និងឆ្កែ៣ក្បាល នៅខេត្តកោះកុង

កោះកុង៖ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ករណីគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់មួយកើតឡើងមួយ នៅចំណុចភូមិប្រឡាយ ជុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង បណ្តាលអោយមនុស្សចំនួន ៤នាក់ និងសត្វឆ្កែ៣ក្បាលទៀត ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ

ទី១-ឈ្មោះ សៀម សាវឿន

ទី២- ឈ្មោះ សៀម សឿន

ទី៣- ឈ្មោះ ទិល សារុណ

និងទី៤- ឈ្មោះ ភិន ភឿន, ទាំង៤នាក់រស់នៅចំណុចកើតហេតុ។

បច្ចប្បន្នសាកសពជនរងគ្រោះទាំង៤នាក់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង