គណបក្សនយោបាយ ៣ទៀត ត្រូវបានគ.ជ.ប ទទួលស្គាល់ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតនាខែកក្តដា

ភ្នំពេញ៖ នៅថ្ងៃនេះទី១៧ ខែឧសភា ឆ្នាំ២០១៨ គ.ជ.ប បានទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយជាផ្លូវការចំនួន៣ទៀត
គឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ,គណបក្សខ្មែរតែមួយ និង គណបក្សពន្លឺថ្មី។

នេះបើតាមបញ្ជាក់របស់ ឯកឧត្ដម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប តាមបណ្តាញទំនាក់ទំនងTelegram។

គួរកត់សម្គាល់ថា គិតត្រឹមថ្ងៃទី ១៧ ឧសភានេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចុះបញ្ជីគណបក្សនយោបាយ ដែលចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី ៦ សរុបមានចំនួន ៨គណបក្សហើយ ដែលរួមមាន ៖

១ គណបក្សយុវជនកម្ពុជា ឈរនៅ១៧មណ្ឌល

២ គណបក្សប្រជាជនកម្ពុជា ឈរនៅ២៥មណ្ឌល

៣ គណបក្សសញ្ជាតិកម្ពុជា ឈរនៅ២៥មណ្ឌល

៤ គណបក្សខ្មែររួបរួមជាតិ ឈរនៅ២៥មណ្ឌល

៥ គណបក្សហ៊្វុនស៊ិនប៊ិច ឈរនៅ២៥មណ្ឌល

៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល

៧ គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល

៨ គណបក្សពន្លឺថ្មីឈរនៅ១៣មណ្ឌល។

សូមជំរាបថា ក្នុង១៥ថ្ងៃ នៃការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន ដែលបានចាប់ផ្តើមឡើងកាលពី ថ្ងៃទី ៣០ ខែមេសា និងបានបិទបញ្ចប់នាថ្ងៃទី ១៤ ខែឧសភា មានគណបក្សនយោបាយចំនួន២០ បានមកដាក់ ពាក្យនៅគ.ជ.ប ហើយបន្ទាប់ពីគណបក្ស ៨ ដែលត្រូវបានទទួលស្គាល់រួចរាល់ហើយនោះ គឺនៅសល់គណបក្ស១២ ផ្សេងទៀត កំពុងត្រូវបាន ត្រួតពិនិត្យ និងសម្រេចទទួលស្គាល់ជាបន្តបន្ទាប់ ដោយ គ.ជ.ប ហើយនៅថ្ងៃទី ២១ ខែឧសភា ខាងមុខជាថ្ងៃចុងក្រោយបំផុត ដែលយើងនឹងដឹងប្រាកដថា តើនឹងមានគណបក្សនយោបាយចំនួនប៉ុន្មាន ដែលនឹងមានសិទ្ធចូលរួមប្រកួតក្នុ ងការបោះឆ្នោត នាថ្ងៃអាទិត្យ ទី ២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង