ទៅដាក់អង្គប់កណ្តុរ ទុកកូនប្រុសឱ្យមីងជួយមើលត្រលប់មកវិញក៏និយាយលេងចេញ

បន្ទាយមានជ័យ៖   ថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទីរសៀល មានករណីក្មេងលង់ទឹកស្លាប់ នៅភូមិកន្ត្រប់  ឃុំភ្នៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្មេងរងគ្រោះឈ្មោះ ភាន រ៉ៃយ៉ា  ភេទប្រុស  អាយុ០៦ឆ្នាំ (ស្លាប់)

ដែលមានឪពុកឈ្មោះ ភិន វាសនា (ហៅតែង) ភេទប្រុស អាយុ ២៩ឆ្នាំ និងម្ដាយឈ្មោះ ផន ទិច អាយុ ២៨ឆ្នាំ នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 ឪពុកម្តាយក្មេងរងគ្រោះបានចេញទៅដាក់អង្គប់កណ្តុរនៅខាងជើងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ហើយបានទុកកូនប្រុសឈ្មោះ ភាន រ៉ៃយ៉ា អាយុ០៦ឆ្នាំ នៅជាមួយមីងឈ្មោះ ភិន សុភីន អាយុ ១៧ឆ្នាំ នៅភូមិកន្ត្រប់ ឃុំភ្នៀប ជួយមើល    លុះម៉ោងប្រហែល៤ល្ងាច ស្រាប់តែបាត់ឈ្មោះរ៉ៃយ៉ា មិនដឹងទៅណា  ហើយបានអោយបងប្អូនក្នុងភូមិកន្ត្រប់និងភូមិត្នោត ជួយដើររកតែរកមិនឃើញ។

លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបន្តរកទៀតរហូតដល់ម៉ោង១០និង១០នាទីព្រឹក បានរកឃើញក្មេងរងគ្រោះស្លាប់អណ្តែតនៅក្នុងទឹកស្រះខាងជើងផ្ទះរបស់ឈ្មោះ ភាន នៅភូមិកន្ត្រប់ ឃុំភ្នំលៀប(ត្រូវជាតា)ចំងាយប្រ ហែល៣០មែត្រ ជំរៅទឹក១៨០ស.ម ។

 តាមការបំភ្លឺរបស់ឈ្មោះ ផន ម៉ាត់ ភេទប្រុស អាយុ ៣០ឆ្នាំនៅភូមិត្នោតនិងឈ្មោះ ភិន វាសនា  ឪពុកជនរងគ្រោះបានបញ្ជាក់ថា ការស្លាប់របស់ក្មេងរងគ្រោះនេះគឺស្លាប់ដោយសារកូនគាត់លង់ទឹកស្រះស្លាប់ដោយខ្លួនឯង មិនពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។

 

តាមការពិនិត្យលើខ្លួនប្រាណសាកសព ក្មេងរងគ្រោះពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់នោះឡើយ ហើយយើងអាចសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ដោយខ្លួនឯងប្រាកដមែន។

 បន្ទាប់ពីពិនិត្យរួច សពក្មេងប្រុសរងគ្រោះបានត្រូវបានប្រគល់ជូនឪពុកម្តាយក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕SLH

អត្ថបទដែលជាប់ទាក់ទង