រថយន្តកុងទឺន័របុកម៉ូតូអាសង់០១៦ បណ្ដាលឱ្យមនុស្សផ្លោងចេញពីម៉ូតូ…

ភ្នំពេញ៖នៅវេលាម៉ោង៧:០៥នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ មានស្ត្រីម្នាក់ជិះម៉ូតូអាសង់០១៦ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ  1FV2866 ដែលចេញពីរចំណុចរោងចក្រប្រាំមួយជាន់គោលបំណងទៅលូប្រាំ តែជិះមកដល់ត្រឹមបុរីពិភពថ្មីផ្លូវវេងស្រេងដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មានរថយន្ថកុងទឺន័របានបើកបរមកបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាឱ្យស្ត្រីនោះផ្លោងចេញពីរម៉ូតូភ្លាមៗនោះ។ 

ចំណែកឯតៃកុងរថយន្តនោះក៏បានបើកទ្វារឡានរត់បាត់ទៅបន្សល់ទុកតែរថយន្តកុងទឺន័រចោលនៅកណ្ដាល់ផ្លូវ មានស្លាកលេខភ្នំពេញ4A.0233 ធ្វើឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងភ្លាមៗនោះក៏មានសមត្ថកិច្ចបានមកដល់ហើយក៏បររថយន្តថកុងទឺន័រនោះមកអែបមកខាង ដើម្បីកុំឱ្យស្ទះផ្លូវប្រជាពលរដឋធ្វើដំណើរហើយសមត្ថកិច្ចក៏បានទាក់ទងទៅម្ចាស់ក្រុមហ៊ុនកុងទឺន័រនោះឱ្យមកដោះស្រាយគ្នាជាមួយជនរងគ្រោះផងដែរ ពេលនោះម្ចាស់ក្រុមហ៊ុនរថយន្តបានមកដល់ហើយក៏បានសួរទៅជនរងគ្រោះថាត្រូវរបួសកន្លែងណាខ្លះ ពេលនោះជនរងគ្រោះឆ្លើយថាខ្ញុំត្រូវរបួសដៃជើងនិងខូចខាតម៉ូតូ

 ម្ចាស់ក្រុមហ៊ុនកុងទឺន័របានលឺដូច្នោះក៏បាននិយាយថា ផ្ដល់សំណង់ដល់ជនរងគ្រោះ២០០$តែជនរងគ្រោះថាមិនយកទេទាល់តែ១០០០$បានជនរងគ្រោះព្រមយក។ 

ម្ចាស់ក្រុមហ៊ុនកុទឺន័រនៅតែនិយាយថា២០០$បានហើយតែជនរងគ្រោះតបវិញថាចឹងឱ្យខ្ញុំ៤០០$មកបានខ្ញុំយក ហើយម្ចាស់ក្រុមហ៊ុនកុងទឺន័រតបវិញថា ២៥០$បានហើយជនរងគ្រោះក៏ព្រមទទួលសំណងពីម្ចាស់ក្រុមហ៊ុនកុងទឺន័រនោះ២៥០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង។ ប៉ូច ចំរើន

 

អត្ថបទដែលជាប់ទាក់ទង