នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យនិងដកហូតថ្នាំញៀន៧៥កញ្ចប់តូច…

កណ្តាល៖ កាលពីថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង១៥នាទី ។
នៅចំណុច ៖ ភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ លោកវេសនីយឯក សេង សុជាតិ អធិការនគបាលស្រុកស្អាងបានអោយដឹងថា ជនសង្ស័យចំនួន០៤នាក់ ៖

១ / ឈ្មោះ ហួត ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ ទីលំនៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន) ត្រូវបានឃាត់ខ្លួន

២ / ឈ្មោះ មន គង្គា ហៅ តុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ខែកន្លះ ពីបទ ជួញដូរគ្រឿងញៀន)  ត្រូវបានឃាត់ខ្លួន

៣ / ឈ្មោះ ស៊្រន ទិ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល  ត្រូវបានឃាត់ខ្លួន

៤ / ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល រត់គេចខ្លួន

វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)សរុប ចំនួន៧៥កញ្ចប់ (ធំ ០១កញ្ចប់ , តូច ៧៤កញ្ចប់) ។
ក្នុងនោះ ជារបស់ឈ្មោះមន គង្គាចំនួន៤៥កញ្ចប់ជារបស់ឈ្មោះស្រ៊ន ទិចំនួន៥កញ្ចប់និងជារបស់ឈ្មោះសំ គុនចំនួន២៥កញ្ចប់។

សភាពការមុនពេលកើតហេតុដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានឈ្មោះ ហួត ហ៊ីម កំពុងប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក) នៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បាននាំខ្លួនជនសង្ស័យឈ្មោះ ហួត ហ៊ីម មកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ហួត ហ៊ីម បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពីឈ្មោះ តុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជាច្រើនដង និងទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់(ជក់) ។
នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃ ខែឆ្នាំកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានធ្វើការត្រួតពិនិត្យឆែកឆេរ នៅបន្ទប់ឈ្មោះ មន គង្គា ហៅតុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៤៥កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ៤៤កញ្ចប់)នៅខ្លួនឈ្មោះមន គង្គាហៅតុល នឹងនៅខ្លួនឈ្មោះ ស៊្រន ទិ ចំនួន ០៥កញ្ចប់តូចទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មន គង្គា ហៅតុល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១៥០$ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីវេចខ្ចប់លក់បន្ដ។
នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយបន្ដធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិ គោកអណ្តែក ឃុំស្អាងភ្នំ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២៥កញ្ចប់តូច ។ ប៉ុន្តែជនសង្ស័យឈ្មោះ សំ គុន បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។ZKT

5CAF9819-3860-4DEB-9B52-902C1E97B71C

អត្ថបទដែលជាប់ទាក់ទង