Update ទំនាស់​ដីធ្លី​ខេត្ដកោះកុង​បន្ដ​អូស​បន្លាយ​​ការតវ៉ា បណ្តាលឱ្យមានក្មេងតូចអាយុ៣ខែម្នាក់រងរបួសកាលពីព្រឹកមិញ (មានវីដេអូ)

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដកោះកុង ​ទទូច​សុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​ និង​ប្រមុខ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​។ អ្នក​ភូមិ​ម្នាក់បានអះអាង​ថា​ ព្រោះ​តែដំណោះស្រាយ​ចេះ​តែ​អូស​បន្លាយ​ទើប​ រាំរៃជាច្រើនខែឆ្នាំមកហើយ ទើបពួកគាត់បានសម្រេចចិត្តមកតាំងពីស្រុកស្រែ​អំបិល​ ខេត្ដកោះកុង ឡើងមករាជធានីភ្នំពេញ ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍។ សូមបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

គឺមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកសប្រមសម្រួលផងដែរ នឹងបានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលបានមកធ្វើការតវ៉ានេះថា ការតវ៉ាសូមបងប្អូនប្រជាពលរដ្ឋតវ៉ាដោយនីតិវិធីច្បាប់ កុំតវ៉ាតាមបែបចង់ផ្តួលរលំរាជរដ្ឋាភិបាល បើពុំដូច្នោះទេ យើងនឹងធ្វើតាមច្បាប។ ចំពោះកងកម្លាំងមានសមត្ថកិច្ចគឺដាក់មកនេះគឺដាក់មកការពារបងប្អូនប្រជាពលរដ្ឋទៅវិញទេ ដោយក្លាយក្រែងមានជនខិលខូចបង្កចលាចលទេ ដូច្នោះសូមបងប្អូនកុំមានការព្រួយបារម្ភអី។

ប្រជាពលរដ្ឋបានស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋទាំងនោះបានធ្វើដំណើរទៅកាន់ផ្ទះសម្តេច ហ៊ុន សែន ដើម្បីបន្តធ្វើការតវ៉ាទៀត ដោយមានការរារាំងពីកងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើស្រ្តីម្នាក់ដែលកំពុងបីកូនតូចអាយុទើបតែ៣ខែ ធ្លាក់ពីដៃបណ្តាលឱ្យរងរបួសដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

​គួរ​រំលឹកថា​ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ និង​ក្រុមហ៊ុន​ ហេង​ ហ៊ុយ​ នេះ​ កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ​ពោល​ គឺ​តាំង​តែ​ពី​ឆ្នាំ​២០០៦​មក​ម្លេះ​។​ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១២ឆ្នាំ​ហើយ​។​ ក្រោយ​មាន​ទំនាស់​ដីធ្លី​ប្រជាពលរដ្ឋ​ខេត្ដកោះកុង​ បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ ក៏​ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ការ​ឆ្លើយ​តប​ ទើប​ក្រុម​អ្នក​ភូមិ​សម្រេចចិត្ដ​ទ្បើ​ង​មក​រាជធានី​ភ្នំពេញ៕ បក្សីចាំក្រុង (PC2)

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង