នំ កាហ្វេ ទឹកក្រូច ទឹកផ្លែឈើ ស្រាបៀរដែលខូចគុណភាពត្រូវបានកាំកុងត្រូល ដកហូតពីផ្សារបានលុង និងឃ្លាំងស្តុកទំនិញ ក្នុងខេត្តរតនគិរី

រតនគិរី៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននៅ បានចុះអង្កេតត្រួតពិនិត្យទំនិញ នៅផ្សារបានលុង និងតាមឃ្លាំងស្តុកទំនិញ ដើម្បីពិនិត្យផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ, ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុង និងតាមឃ្លាំងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿងភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទ ដូចជា ទឹកក្រូច ម្សៅស៊ុប ទឹកផ្លែឈើ នំស្រួយ កាហ្វេ ស្រាបៀ ដោយសរុបទាំងអស់ជាង៣០០,៧៦គីឡូក្រាម។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។ (SLH)

 

អត្ថបទដែលជាប់ទាក់ទង