ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កំពង់ស្ពឺ​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២ៈ​៣០​នាទី​ នៅ​ចំណុច​ភូមិ​ព្រៃ​ច្រេស​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ កម្លាំង​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​ ។​

​ជនសង្ស័យ​រួម​មាន៖

  • ទី១-​ឈ្មោះ​ ញ៉ែ​ម​ ចាន់​ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ច្រេស​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​
  • ទី២-​ឈ្មោះ​ នុ​ត​ ធា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ដំណាក់​ត្រាច​ ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច ​
  • ទី៣-​ឈ្មោះ​ មែក​ រស្មី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​រំដួល​៨៨​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​

​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ៤​កញ្ចប់​ (៣​តូច​ និង​១​មធ្យម​)​ ,​ ទូរស័ព្ទ​ដៃ​១​គ្រឿង រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​

ចប្បុប្បន្នកម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ (PC2)

 

អត្ថបទដែលជាប់ទាក់ទង