សកម្មភាព​មន្ត្រី​នគរបាល​ នៃអធិការដ្ឋានស្រុកឧដុង្គជួយសាងសង់រោងស្នាក់នៅបណ្ដោះអាសន្នជូនពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្ដាក់

កំពង់​ស្ពឺ​ ៖ ដោយ​មើលឃើញពីការលំបាក​ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​ ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ​ នៅព្រឹក​ថ្ងៃសុក្រ​ ទី១៨​ ខែឧសភា​ ឆ្នាំ​២០១៨​​ស្នងការនគរ​បាលខេត្ដ​ ឲ្យ​ស្រុក​ចាត់កម្លាំង​ជួយប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារ​បញ្ហាផ្សេងៗក្នុងភូមិសាស្រ្ដស្រុក​ ​អធិការដ្ឋាននគបាលស្រុក​ឧដុង្គ​ ដឹកនាំដោយ​លោក​វរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​ស្រុក​ឧដុង្គ ​បានចុះជួយលើកផ្ទះឈ្មោះ​ ឌឹម​ លឿង​ ភេទស្រី​ អាយុ​ ៤៦ឆ្នាំ​នៅភូមិស្មិត​ ឃុំមានជ័យ​ស្រុក​ ឧដុង្គ​ និងបានជួយធ្វើរោងប្រក់តង់​ស្នាក់នៅ​ជាបណ្ដោះ​អាសន្ន​ ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់ដួល​រលំផ្ទះ​ទាំងស្រុង​ កាលពី​ថ្ងៃទី​១៦​ ខែ​ឧសភា​ កន្លង​ទៅថ្មីៗ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង